ការចាប់អារម្មណ៏ខុសៗគ្នារបស់កុមារ
ឳពុកៈ ឳពុកផ្តល់ឲ្យកូននូវសមត្ថភាពដូចជា៖
- ភាពជាបុរស
- ភាពខ្លាំង
- ការមានការការពារចំពោះខ្លូនឯង។
ហើយការបង្រៀនរបស់ឳពុកម្តាយនេះទៀតសោត ម្តាយគឺជាអ្នកដែលបង្រៀនកូន នៅពេលដែលកូនមានអាយុ ចាប់ពី ០ដល់ ៧ឆ្នាំ។ ចំណែកឳពុកគឺចាប់ពី ៧ឆ្នាំឡើងទៅ។ ចំណែកឯការស្រលាញ់គ្នារវាងបុរសឬស្រ្តី ចំពោះស្រ្តីគាត់តែងតែបាប់អារម្មណ៍ជាមួយបុរសណាដែលមានលក្ខណៈដូចឳពុករបស់នាង។ នៅពេលដែលនាងបានជួបជាមួយបុរសណាម្នាក់ដែលមានចរិកលក្ខណៈដូចឳពុករបស់នាង នាងចាប់ផ្តើមមានអារម្មណ៍ចូលចិត្តបុរសនោះភ្លាម។
ចំណែកឯបុរសវិញគឺគាត់ចាប់ផ្តើមចូលចិត្តនឹងនារីណាដែលមានចរិកលក្ខណៈដូចទៅនឹងម្តាយរបស់គាត់។ នេះគឺជារឿងធម្មជាតិដែលធ្វើឲ្យមនុស្សមានអារ្មណ៍បែបនេះ ហើយអ្វីទាំងអស់គឺពួកគាត់ទទូលបានពីឳពុកឬម្តាយរបស់ពួកគាត់។ នេះគឺជាអារម្មណ៍នៅពេលដែលគាត់រស់នៅជាមួយឳពុកឬម្តាយ គាត់គិតថាគ្មានអ្នកណាល្អជាង ម្តាយឬក៏ឳពុករបស់គេឡើយ។
- ការនិយាយ និង ស្តាប់ៈ ក្នុងចន្លោះវ័យនេះក្មេងៗគេចាប់ផ្តើមចង់ធ្វើការទំនាក់ទំនងជាមួយនឹងមនុស្សដែលនៅជុំវិញខ្លូនគេ ដូចនេះគេចាប់ផ្តើមរៀននិយាយហើយ នឹង រៀនស្តាប់នូវអ្វីដែលគេបានលឺ។
- រៀនដើរៈ ក្នុងចន្លោះវ័យនេះក្មេងៗចាប់ផ្តើមចង់បានអ្វីដែលគេចូលចិត្ត ដូចនេះគេចាប់ផ្តើមអភិវឌ្ឍន៍នូវលំហាត់ប្រាណរបស់គេ ដោយតំបូងគេចាប់ផ្តើមរៀន ក្រឡាប់ រៀនអង្គុយ រៀនឈរ និងជាចុងក្រោយរៀនដើរ ដើម្បីទៅយកអ្វីដែលគេចង់បាន។
- រៀនគិតៈ ពេលដែលគេចាប់ផ្តើមចង់ដឹងចង់ស្គាល់នូវអ្វីដែលគេបានឃើញ ពួកគាត់ចាប់ផ្តើមគិតអំពីអ្វីដែលគេបានឃើញ។
- រៀនស្គាល់ពីសាសនាៈ ពួកគាត់ចាប់ផ្តើមរៀនអំពី អំពើល្អនិង អំពើអាក្រក់ ដូចនេះគេចាប់ផ្តើមទទូលជំនឿអប់រំពីម្តាយឳពុកដែលមានជំនឿលើអ្វីមួយ។ • រៀនពីទំនៀមទំលាប់ៈ ក្មេងៗចាប់ផ្តើមទទូលនូវ ប្រពៃណីទំនៀមទំលាប់ ពីឳពុកឫម្តាយ ជាពិសេសគឺម្តាយដែលជាអ្នកអប់រំពីបញ្ហាទំនៀមទំលាប់នេះ។




0 comments:
Post a Comment