Sunday, January 4, 2015

​ចំណង់ចំនូលចិត្ត និង ការចងចាំរបស់មនុស្ស

មនុស្សយើងម្នាក់ៗតែងតែមានការចងចាំនិងចំណង់ចំនូលចិត្ត ខុសៗគ្នា។ ក្មេងត្រូវការទទូលការអប់រំអ្វីខ្លះដើម្បីអភិវឌ្ឍន៍នូវគំនិតរបស់គេ? ហេតុអ្វីបានជាពេលខ្លះបុរសស្រលាញ់មនុស្សស្រីដែលមានចរិតលក្ខណៈ ដូចជាម្តាយរបស់គេ? ហើយនារីស្រលាញ់បុរសដែលមានចរិតដូចឳពុករបស់គេ? ដូចនេះយើងត្រួវការសិក្សាលើការអភិវឌ្ឍន៍លើគំនិត និង មជ្ឈដ្ឋានរស់នៅរបស់ក្មេង។ តើក្មេងនៅចន្លោះអាយុចាប់ពី ០ ដល់ ៧ឆ្នាំពួកគេត្រូវការអ្វីខ្លះ?


ហេតុអ្វីបានជាពេលខ្លះបុរសស្រលាញ់មនុស្សស្រីដែលមានចរិតលក្ខណៈ ដូចជាម្តាយរបស់គេ? ហើយនារីស្រលាញ់បុរសដែលមានចរិតដូចឳពុករបស់គេ? ដូចនេះយើងត្រួវការសិក្សាលើការអភិវឌ្ឍន៍លើគំនិត និង មជ្ឈដ្ឋានរស់នៅរបស់ក្មេង។ បានជាបុរសស្រលាញ់មនុស្សប្រុសមនុស្សស្រីដែលមានចរិតលក្ខណៈព្រោះម្ដាយជាអ្នកមើលថែដិតដល់ជាងឪពុក ថ្នក់ថ្នមកូន នៅជាមួយកួនមិនអោយកូនភ័យខ្លាច ដូចនេះពេលកូននោះធំឡើងកូននោះនៅតែស្រលាញ់ម្ដាយហើយគេចង់នៅជាមួយម្ដាយរហូត។ហើយអ្វីទាំងនេះគឺមកពីសម្បជញ្ញះពួកគេនៅក្នុងខ្លួនតាំងតែពីក្មេង។ ពេលខ្លះឪពុកមា្តយធ្វើការបំបែក កូនប្រុស ចេញពីម្តាយនិង បំបែក កូនស្រីចេញពីឪពុកដើម្បីកុំឲ្យមានបញ្ហានេះកើតឡើងនៅពេលដែលពួកគេពេញវ័យ។ ទោះជាមានការធ្វើបែបនេះក្តីក៏នៅតែ មានការចូលចិត្ត ដក់ជាប់នៅក្នុងអនុសម្បជញ្ញៈរបស់ក្មេង រហូត។ដូចនេះហើយបានជាពេលខ្លះ នារីៗ ចូលចិត្តរើសយកស្វាមី ដែលមានចរិក ស្រដៀង ឬប្រហាក់ប្រហែលទៅនឹងឪពុករបស់គេ ចំណែកឯបុរសៗ ជ្រើសយកភរិយាដែលមានចរិកលក្ខណៈស្រដៀង នឹងម្ដាយរបស់គេ ធ្វើជាប្រពន្ធ។ មានបញ្ហមួយដែលអាចនឹងកើតឡើងនៅពេលក្មេងពេញវ័យ 
១តើក្មេងនៅចន្លោះអាយុចាប់ពី ០ ដល់ ៧ឆ្នាំពួកគេត្រូវការអ្វីខ្លះ?
         ការអប់រំពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្មេងៗ។ នៅពេលដែលមនុស្សមានអាយុចាប់ពី០ ទៅដល់៧ឆ្នាំគឺជាពេលមួយសំខាន់ដែលមនុស្សរៀនស្ដាប់ និងនិយាយ រៀនដើរ រៀនគិត និងជាពេលដែលកំពុងជ្រាបចូលនូវផ្នត់គំនិត ខាងសាសនាផងដែរ។ ឪពុកម្ដាយបានឲ្យក្មេងនូវចរិតលក្ខណៈពីរ ដាច់ពីគ្នាដែលក្មេងនឹងទទួលយកតាមឪពុក ឬម្ដាយដែលមានឥទ្ធិពលច្រើនជាង។ ឪពុកបានឲ្យក្មេងនូវ ភាពជាបុរស ច្បាប់វិន័យ ការការពារ។ ម្ដាយបានឲ្យក្មេងនូវ ភាពជាស្ត្រី ការរៀបចំទុកដាក់ ប្រពៃណី។ • ការនិយាយ និង ស្តាប់ៈ ក្នុងចន្លោះវ័យនេះក្មេងៗគេចាប់ផ្តើមចង់ធ្វើការទំនាក់ទំនងជាមួយនឹងមនុស្សដែលនៅជុំវិញខ្លូនគេ ដូចនេះគេចាប់ផ្តើមរៀននិយាយហើយ នឹង រៀនស្តាប់នូវអ្វីដែលគេបានលឺគេប្រាប់។ រៀនដើរ ក្នុងចន្លោះវ័យនេះក្មេងៗចាប់ផ្តើមចង់បានអ្វីដែលគេចូលចិត្ត ដូចនេះគេចាប់ផ្តើមអភិវឌ្ឍន៍នូវលំហាត់ប្រាណរបស់គេ ដោយតំបូងគេចាប់ផ្តើមរៀន ក្រឡាប់ រៀនអង្គុយ រៀនឈរ និងជាចុងក្រោយរៀនដើរ ដើម្បីទៅយកអ្វីដែលគេចង់បាន។ • រៀនគិតៈ ពេលដែលគេចាប់ផ្តើមចង់ដឹងចង់ស្គាល់នូវអ្វីដែលគេបានឃើញ ពួកគាត់ចាប់ផ្តើមគិតអំពីអ្វីដែលគេបានឃើញ។ • រៀនស្គាល់ពីសាសនាៈ • រៀនពីទំនៀមទំលាប់...។ ហើយអ្នកដែលបង្រៀនក្មេងដំបូងគេគឺជាម្ដាយព្រោះក្មេងនៅស្និតជាមួយម្ដាយជាងឪពុកនៅពេលដែលក្មេងមានអាយុក្រោម៧ឆ្នាំ ដូច្នេះវាបានធ្វើឲ្យមនុស្សដក់ជាប់នៅក្នុងគំនិតខ្លាំងណាស់គឺម្ដាយ។ បន្ទាប់ពីអាយុ៧ឆ្នាំក្មេងបានទទួលការបង្រៀនពីឪពុកព្រោះពេលនោះគឺជាពេលដែលក្មេងមានភាពរឹងមាំច្រើន និងត្រូវការការពារខ្លួនឯងបានខ្លះដោយសារក្មេងនឹងបានជួបនូវមនុស្សជាច្រើនទៀតក្នុងសង្គម។ឪពុកបានបង្រៀនក្មេងនូវច្បាប់វិន័យ ការការពារ ភាពម៉ឺងម៉ាត់ ការវិនិច្ឆ័យ ដោះស្រាយបញ្ហាជាដើម។
 ​កាលនោះមានបុរសម្នាក់ឈ្មោះ Oedipus បានចូលចិត្តនិងស្រឡាញម្តាយជាងឪពុករបស់ខ្លួន ហើយព្រមទាំងសំលាប់ឪពុកដើម្បីបានរៀបការជាមួយម្ដាយ។ ចំណែករឿងមួយទៀតគគឺជា រឿងចិត្តវិទ្យារបស់កគ្រិ​ចដែរ មានារីម្នាក់ ឈ្មោះ Electra នារីម្នាក់នេះមានការចូលចិត្តតែទៅលើឪពុក ហើយនាងស្អប់ម្ដាយរបស់នាងខ្លាំងណាស់ រហូតដល់សម្លាប់ម្ដាយរបស់នាងដើម្បីបានរៀបការជាមួយឪពុករបស់ខ្លួន​ ដែលទស្សនៈនេះគេហៅថាElectra Complex.










ការដែលមានបញ្ហាដូចនេះព្រោះតែកាលពីនៅក្មេង ឪពុកឬម្តាយ ថ្នាក់ថ្នមកូន និង នៅជាមួយកូន មិនឲ្យកូន មានការភ័យខ្លាច ដូចនេះនៅពេលដែលកូនធំឡើង កូន នៅតែស្រឡាញ់និងចង់នៅជាមួយ ពួកគាត់រហូត។ ប៉ុន្តែចំពោះកូនស្រីចង់នៅជាមួយឪពុក និង កូនប្រុសចង់នៅជាមួយម្តាយ ។ ទំាងនេះ គឺមកពី អនុសម្បជញ្ញៈរបស់ក្មេងដែលមានក្នុងខ្លួនរបស់គេតាំងតែនៅពីក្មេងមក។
ពេលខ្លះឪពុកមា្តយធ្វើការបំបែក កូនប្រុស ចេញពីម្តាយនិង បំបែក កូនស្រីចេញពីឪពុកដើម្បីកុំឲ្យមានបញ្ហានេះកើតឡើងនៅេពេលដែលពួកគេមានរ័យធំ។
ទោះជាមានការធ្វើបែបនេះក្តីក៏នៅតែ មានការចូលចិត្ត ដក់ជាប់នៅក្នុងអនុសម្បជញ្ញៈរបស់ក្មេង រហូត។ដូចនេះហើយបានជាពេលខ្លះ នារីៗ ចូលចិត្តរើសយកស្វាមី ដែលមានចរិក ស្រដៀង ឬប្រហាក់ប្រហែលទៅនឹងឪពុករបស់គេ ចំណែកឯបុរសៗ ជ្រើសយកភរិយាដែលមានចរិកលក្ខណៈស្រដៀង នឹងម្ដាយរបស់គេ ធ្វើជាប្រពន្ធ។

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!